khmer eng
  • ឯកឧត្តម ខៀវ មុត បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ និង​យក​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​ឆ្លង​កូវីដ-១៩
     
    ចែករំលែក ៖

    នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយ ឯកឧត្តម គិន ណែត អនុប្រធានក្រុម, ឯកឧត្តម ទេព យុទ្ធីលេខាធិការក្រុម ឯកឧត្តម លី សារី សមាជិកក្រុមលោកជំទាវ កង សៅរ៍ធន សមាជិកាក្រុម និងឯកឧត្តមអភិបាលខេត្តតាកែវ, ឯកឧត្តមអភិបាលខេត្តកែប និងលោកជំទាវ អភិបាលរងខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងយកអំណោយជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩នៅក្នុងភូមិភាគទី៥ ដែលមានអ្នកធ្វេីចត្តាឡីស័កសរុបចំនួន ៣៤១នាក់ និងអ្នកកំពុង ព្យាបាល ជំងឺចំនួន ៤នាក់ ក្នុងនោះ៖
    -ខេត្តតាកែវ មានមណ្ឌលចត្តាឡីស័កចំនួន ៣កន្លែង សរុបចំនួន ២៤៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំនួន២នាក់។
    -ខេត្តកំពត មានមណ្ឌលចត្តាឡីស័ក ចំនួន១កន្លែង គឺនៅវិទ្យាល័យព្រះរាជសម្ភារ សរុបចំនួន ៤១នាក់។
    -ខេត្តកែប មានមណ្ឌលចត្តាឡីស័កចំនួន ២កន្លែង សរុបចំនួន ៥៧នាក់ និងកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ២នាក់។

    នាឱកាសនោះឯកឧត្តម បានពាំនាំការផ្តាំផ្ញេីសាកសួរសុខទុក្ខ និងជូនពរពីថ្នាក់ដឹកនាំទាំង៣របស់ព្រឹទ្ធសភា និងដាស់តឿនបងប្អូនឱ្យចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនូវវិធានការណ៍របស់ក្រសួងសុខាភិបាល និងវិធានការណ៍ ៣ការពារ ៣កុំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
    អំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ត្រូវបាន ផ្តល់ជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងម្នាក់ៗទទួលបាន៖ ទឹកសុទ្ធ០១កេស នំ១យួរ អាល់កុល១ដប ម៉ាស១ដុំ និងថវិកាចំនួន ៤ម៉ឺនរៀល។
    ព្រមទាំងផ្តល់ជូនក្រុមគ្រូពេទ្យប្រចាំការ និងក្រុមកំលាំងសន្តិសុខ សរុបចំនួន១២ក្រុម ក្នុង១ក្រុម ៗទទួលបានមី ២កេស ទឹកសុទ្ធ៣កេស នំ១កេស និងថវិកាចំនួន ១០ម៉ឺនរៀល។ ព្រមជាមួយគ្នានោះ ក៏មានការរួមចំណែកឧបត្ថម្ភពី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នូវ មី ចំនួន៥០កេស អាល់កុល ៥០លីត្រ និងម៉ាស ៤០ប្រអប់។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកបាភ្នំ
    thumbnail
     
    ក្រុមសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF និងបានធ្វើបទអន្តរាគមន៍ស្តីពី ជំរឿនក្រមសីលធម៌ សមាជិកសភានៅក្នុងសភាហ្រ្វង់កូហ្វូន
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា